រឹតកស្ត្រីម្នាក់ស្លាប់ចោលកូនខ្ចី០២ខែ គេចខ្លួនបានតែ១សប្តាហ៍ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្របួចកចូលគុក!

  • រឹតកស្ត្រីម្នាក់ស្លាប់ចោលកូនខ្ចី 02 ខែ។ គេចខ្លួនបានតែ 1 សប្តាហ៍។ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្របួចកចូលគុក!
  • រឿងរ៉ាវស្ត្រីម្នាក់ ត្រូវបានគេសម្លាប់យ៉ាងអាថ៌កំបាំង ដោយរឹកកយ៉ាងសាហាវព្រៃផ្សៃចោលកូនខ្ចីកំសត់មានអាយុទើបតែ 2 ខែ។ ថែមទាំងបាត់ទូដែក 1 កាលពីថ្ងៃទី 11 ខែឧសភាឆ្នាំ 2017 នៅផ្ទះលេខ 12 ផ្លូវ 20k ក្រុមទី 8 ភូមិចំការឳឡឹកសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។ ធ្វើឱ្យភ្ញាក់ផ្អើលពេញផ្ទៃប្រទេស ក៏ដូចជាក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ត្រូវបានលាងត្រដាងហើយ។ ក្រោយហេតុការណ៍កើតឡើងភ្លាមឯកឧត្តមនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរង។ កងយោធពលខេមរភូមិន្ទ ជាមេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ បានដាក់បញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់អាវុធហត្ថរាជធានីភ្នំពេញ ត្រូវប្រឹងប្រែងវែកមុខរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន។ តាមរយៈវិធានការជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់មុខសញ្ញា និងតាមប្រម៉ាញ់ជនសង្ស័យ ពីខេត្តមួយទៅខេត្តមួយ រហូតដល់ឃាត់ខ្លួនបាននៅចំណុចភូមិតាសីឃុំតាម៉ឺនស្រុកថ្មគោលខេត្តបាត់ដំបងនៅថ្ងៃទី 18 ខែឧសភាឆ្នាំ 2017 ដោយមានការសហការណ៍ជាមួយស្នងការយុត្តិធម៌។ នៃស្នងការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយអាវុធហត្ថខេត្តកំពង់ឆ្នាំងតាកែវពោធិ៍សាត់បន្ទាយមានជ័យនិងបាត់ដំបង។
  • ក្រោយការស៊ើបអង្កេតរបស់អាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យ រឿងរ៉ាវអាថ៌កំបាំង ត្រូវបានលាតត្រដាងដូចតទៅ: ជនដៃដល់ឈ្មោះរស់រីមអាយុ 28 ឆ្នាំត្រូវជាបងប្អូនជីដូនមួយ។ ជាមួយប្តីជនរងគ្រោះដែលស្លាប់ និងធ្លាប់ស៊ីឈ្នួលបើករថយន្តដឹកបន្លែ ឱ្យជនរងគ្រោះពីស្រុកស្អាងខេត្តកណ្តាលមកភ្នំពេញ។ ក្នុងអំឡុងខែមេសាឆ្នាំ 2017 ជនសង្ស័យបានឈប់ស៊ីឈ្នួលបើករថយន្តឱ្យជនរងគ្រោះ។ ព្រោះគ្មានបន្លែដឹក។ រហូតដល់ដើមខែឧសភាឆ្នាំ 2017 ដោយជនសង្ស័យអត់ការងារធ្វើ។ រកចំណូលមិនបាន និងធ្លាប់គុំគួនជាមួយជនរងគ្រោះដែលតែងតែជេរប្រទិច។ បណ្តាស់សាររូបគេ កាលនៅស៊ីឈ្នួលបើករថយន្តឱ្យផងនោះ។ ជនសង្ស័យក៏រៀបគម្រោងជាមួយដៃគូរម្នាក់ទៀតឈ្មោះផាតពេជ្រអាយុ 16 ឆ្នាំដែលជាអ្នកធ្លាប់ស៊ីឈ្នួលជាមួយគ្នា។ ដើម្បីសម្លាប់ជនរងគ្រោះនិងប្លន់យកទ្រព្យសម្បត្តិ។
  • នៅថ្ងៃកើតហេតុទី 11 ខែឧសភាឆ្នាំ 2017 វេលាម៉ោងប្រហែល 3.00 នាទីជនសង្ស័យទាំងពីរនាក់។ បានជិះម៉ូតូក្រឡឹងផ្ទះជនរងគ្រោះ ជាច្រើនត្រឡប់ឃើញឱកាសល្អដោយផ្ទះជនរងគ្រោះបើកចំហរហើយស្ងាត់ពួកគេទាំងពីរនាក់ក៏បាន។ ទិញខ្សែគោប្រហែលមួយម៉ែត្រ នៅក្បែផ្ទះជនរងគ្រោះ ហើយលបចូលក្នុងផ្ទះស្ងាត់ ៗ ឃើញជនរងគ្រោះកំពុងធ្វើម្ហូបនៅចង្ក្រានបាយតែម្នាក់ឯង។ ក៏បានយកខ្សែគោទាក់កពីក្រោយហើយរឹតមួយទំហឹង។ ដោយឈ្មោះពេជ្រជាអ្នកជួយចាប់ដៃ។ និងខ្ទប់មាត់កុំឱ្យស្រែក រហូតដល់ស្លាប់ បន្ទាប់មកអូសសពចូលបន្ទប់ទឹក រួចឡើងទៅជាន់លើ ដើម្បីរើមើលវត្ថុមានតម្លៃ ក៏ប្រទះឃើញទូរដែកមួយនៅក្នុងបន្ទប់ដេក។ ក៏នាំគ្នាសែងចុះមកក្រោមដាក់លើម៉ូតូជិះទៅចោមចៅតាមផ្លូវលំមួយ។ រួចទម្លាក់ទូរដែកចូលក្នុងព្រៃ។ ហើយឈ្មោះពេជ្រជាអ្នកយាមទូរដែកឯឈ្មោះរស់រីមបានជិះម៉ូតូទៅរកខ្ចីដែកត្រសេះពីប្រជាពលរដ្ឋនៅក្បែរនោះមកគាស់ទូរដែកយកបានលុយខ្មែរ។ ចំនួន 10 លានរៀល លុយដុល្លារចំនួន 7.200 ដុល្លារខ្សែកមាស 01 ខ្សែ, ខ្សែកប្លាទីន 01 ខ្សែ, និងចិញ្ជៀន 01 វង់ដាំពេជ្រផងដែរ។ ក្រោយពេលយកសម្ភារៈបានអស់ហើយ ក៏នាំគ្នាទៅដេកផ្ទះសំណាក់ ផ្តុំផ្សារឯករាជ្យ ផ្លូវវេងស្រេង 01 យប់ ហើយក៏ចែកលុយគ្នាក្នុងផ្ទះសំណាក់។ ព្រឹកឡើងថ្ងៃទី 12 ជនសង្ស័យទាំង 2 ក៏បាននាំគ្នាលើកម៉ូតូដាក់ឡានតាក់ស៊ីជិះទៅខេត្តបាត់ដំបង។ លុះដល់ថ្ងៃទី 13 ដាក់ម៉ូតូលើតាក់ស៊ីជិះទៅខេត្តរតនៈគីរី។ ថ្ងៃទី 14 ជនសង្ស័យទាំងពីរនាក់ជិះម៉ូតូទៅខេត្តក្រចេះ។ ថ្ងៃទី 15 ត្រឡប់មកភ្នំពេញវិញ រួចបង្ហួសទៅខេត្តតាកែវហើយឈ្មោះរស់រីមក៏ជិះម៉ូតូគេចទៅខេត្តបាត់ដំបងម្នាក់ឯង។ លុះព្រឹកឡើងថ្ងៃទី 16 ឈ្មោះរស់រីមក៏ជិះម៉ូតូត្រឡប់ពីបាត់ដំបងមកភ្នំពេញវិញរួចបង្ហួសទៅដេកផ្ទះពូ។ នៅតាកែវមួយយប់។ នៅថ្ងៃទី 17 ឈ្មោះរស់រីមក៏ជិះម៉ូតូទៅខេត្តបាត់ដំបងទៀត។ លុះដល់ថ្ងៃទី 18 ឈ្មោះរស់រីមក៏យកម៉ូតូដាក់ឡានជិះទៅស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ បម្រុងចេញទៅប្រទេសថៃ តែពេលទៅដល់ម៉ាឡៃតែលតោលម្នាក់ឯង ហើយទាក់ទងឈ្មោះពេជ្រមិនបានមិនដឹងទៅថៃបានតាមណា។ ជនសង្ស័យឈ្មោះរស់រីមក៏ម៉ៅតាក់ស៊ីចេញពីម៉ាឡៃ។ កាត់ខេត្តបន្ទាយមានជ័យត្រឡប់មកភ្នំពេញវិញ ត្រូវកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យដេញប្រផាប់ចាប់ប្រផីង។ រហូតដល់ចំណុចភូមិតាសីឃុំតាម៉ឺនស្រុកថ្មគោលខេត្តបាត់ដំបង។ ក៏ត្រូវកម្លាំងអាវុធហត្ថស្រុកថ្មគោលនៃ។ ខេត្តបាត់ដំបងស្ទាក់ចាប់បានតែម្តង។ បច្ចុប្បន្នជនដៃដល់ឈ្មោះរស់រីមកំពុងត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ។ កសាងសំណុំរឿងបញ្ជូនទៅតុលាការនៅថ្ងៃស្អែក។ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ឯជនសង្ស័យម្នាក់ទៀតឈ្មោះផាតពេជ្រកំពុងត្រូវបានកម្លាំងសមត្ថកិច្ច។ អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវតាមចាប់ខ្លួនជាបន្តដូច្នេះអាវុធហត្ថរាជធានីភ្នំពេញសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសអ្នកនិយមលេងក្នុងបណ្តាញសង្គមហ្វេសបុក។ បើមានដំណឹងស្តីពីជនសង្ស័យឈ្មោះផាតពេជ្រសូមរាយការណ៍មកសមត្ថកិច្ចដែលនៅជិតលោកអ្នកបំផុត។ ឬទូរស័ព្ទមកកាន់អាវុធហត្ថរាជធានីភ្នំពេញ ទូរស័ព្ទលេខ 015 តាមរយៈ 888 879 012 383 383 និងសមត្ថកិច្ចនឹងមានរង្វាន់លើកទឹកចិត្ត។ និងរក្សាការសម្ងាត់ជូន។ តែបើបងប្អូនណាជួយលាក់បាំងជនសង្ស័យ នឹងត្រូវមានទោសតាមច្បាប់ជាធរមាន។







Comments

Popular posts from this blog

Trokol khmoch chao - khmer movie - hongkong dubbedd